Welcome to CKL-Face-------------------------------------------------------------------------------------------------------------------------------------------------CKL-Face: ALWAYS NEW FOR YOU
CKL-Face: ទាញយកឯកសារ Torrents ជាមួយកម្មវិធី Internet Download Manager
***Welcome to CKL-Face*** Please read About me for using this website! For Information and Suggestion,Please go to: www.facebook.com/kimleng.cheang or Go to: www.facebook.com/cklface.page. Thank You!


Welcome to CKL-Face Share Together Entertainment

Thursday, September 27, 2012

ទាញយកឯកសារ Torrents ជាមួយកម្មវិធី Internet Download Manager

តាមធម្មតាកាលបើលោកអ្នកត្រូវការទាញយក(Download)ឯកសារប្រភេទTorrents មកប្រើប្រាស់លោកអ្នកចាំបាច់ត្រូវតែធ្វើការទាញយកដោយផ្ទាល់ជាមួយនឹង វ៉ិបសាយ(DirectlyLink) របស់Torrentឬក៏ តម្លើងកម្មវិធីមួយចំនួនដូចជា uTorrentឬBitTorrent ជាដើមទៅលើម៉ាស៊ីន កុំព្យូទ័ររបស់លោកអ្នក ទើបអាចធ្វើការទាញយកឯកសារ Torrentsដែលត្រូវការមកប្រើប្រាស់បាន ប៉ុន្តែពេលខ្លះក៏មានភាព លំបាកណាស់ដែរក្នុងការស្វែងរកនូវ កម្មវិធីទាំងនោះមកតម្លើងហើយ ប្រសិនបើគិតថាវាមានការលំបាក សម្រាប់លោកអ្នក បែបនេះឬក្នុង ករណីមិន ចង់ប្រើប្រាស់ នូវកម្មវិធី ទាំងពីរខាងលើតែម្តង គឺលោកអ្នកអាច ប្រើប្រាស់កម្មវិធី Internet Download Manager ដែលជាប្រភេទកម្មវិធី ទាញយកឯកសារពី អ៊ីនធើណែត កំពុង ទទួលបាននូវការពេញនិយម បំផុតពីសំណាក់អ្នកប្រើប្រាស់ ក្នុងការទាញយក ឯកសារដើម្បីធ្វើការ Download ឯកសារប្រភេទ Torrents ដោយផ្ទាល់ជំនួសវិញ ព្រោះថាជាមួយ កម្មវិធី IDM (Internet Download Manager)នេះ ក៏អាចឲ្យ លោកអ្នកទាញ យកឯកសារ Torrents ដោយ ងាយស្រួលនិង មិនចាំបាច់តម្លើង កម្មវិធីអ្វី ផ្សេងបនែ្ថមទៀត ទៅលើម៉ាស៊ីនកុំព្យូទ័រនោះឡើយ។

១.ជាដំបូងលោកអ្នក ចាំបាច់ត្រូវបើក Browser ណាមួយក៏ បានទៅតាមការនិយម ពេញចិត្តរបស់ លោកអ្នក រួចហើយ ចាប់ផ្តើមធ្វើការទាញយក ឯកសារ Torrent ដែលជាតម្រូវ ការប្រើប្រាស់
ពីវ៉ិបសាយ Torrent ណាក៏បាន ។

២. ក្រោយពីការ ទាញយកឯកសារ Torrent បានហើយនោះ សូមលោក អ្នកបន្តចូល ទៅកាន់វ៉ិបសាយ  www.zbigz.com ។

៣. បន្តមកទៀត សូមចុចលើប៊ូតុង Uploadដើម្បី ធ្វើការ Upload ឯកសារ Torrent ដែលលោក អ្នក ទើបបាន Download អំបាញ់ម៉ិញនោះ ចូលទៅកាន់ Serverរបស់ zbigz និងចុចលើប៊ូតុង GO នៅត្រង់ ផ្នែកខាងស្តាំ ។  រួចសូមធ្វើការរង់ចាំបន្តិច (រយៈពេលរង់ចាំ គឺអាស្រ័យទៅនឹង ទំហំរបស់ឯកសារ) រហូតមានការបង្ហាញ មកវិញនូវlinkសម្រាប់ ទាញយកឯកសារ (Download) នោះ ។ លុះរង់ចាំមួយ ស្របក់មកនឹង មានលេចចេញនូវជម្រីសពីរ សម្រាប់ការDownloadហើយអី្វ ដែលលោកអ្នកត្រូវធ្វើគឺ ប្រាកដជាចុចលើ ប៊ូតុង Freeមិនខាន ។

បញ្ជាក់ៈ មុននឹងលោកអ្នកចាប់ផ្តើមចុចលើប៊ូតុងFreeខាងលើលោកអ្នកត្រូវតែបា្រកដក្នុងចិត្តថានៅ លើម៉ាស៊ីន កុំព្យូទ័រនោះគឺត្រូវបាន តម្លើងកម្មវិធី Internet Download Managerរួចរាល់អស់ហើយ តែប្រសិនបើមិនទាន់បានតម្លើងវាទេ លោកអ្នកចាំបាច់ត្រូវធ្វើការតម្លើងកម្មវិធី នេះជាមុនសិន សឹមចុចលើប៊ូតុង Free យ៉ាងនេះទើបការទាញយកឯកសារនោះមានសកម្មភាពជាមួយ IDM៕

Download Internet Download Manager

No comments:

Post a Comment